កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី លោក Mikhail Murashko បានប្រកាសថា ប្រជាជនរុស្ស៊ីប្រមាណជិត ១៧លាននាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ដូសទីមួយរួចហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ថា «ប្រជាជនរុស្ស៊ីប្រមាណជិត ១៧លាននាក់ត្រូវបានចាក់វ៉ាក់សាំងជាមួយនឹងសមាសធាតុដំបូងហើយ»។
លោក Murashko បានកត់សម្គាល់ថា វ៉ាក់សាំងនេះបច្ចុប្បន្នកំពុងបង្ហាញអំពីប្រសិទ្ធភាពខ្ពស់។ លោកបាននិយាយថា «អ្វីដែលសំខាន់ គឺមិនត្រូវពឹងផ្អែកទៅលើតួលេខមួយចំនួនទេ ប៉ុន្តែដើម្បីអភិវឌ្ឍប្រព័ន្ធភាពស៊ាំ។ វីរុសនោះត្រូវតែអស់ពីប្រទេសយើង»។

រហូតមកដល់បច្ចុប្បន្ននេះ ជនជាតិរុស្ស៊ីជាង ១០លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដូសរួចហើយ ខណៈដែលជនជាតិរុស្ស៊ីប្រមាណជិត ៤,៨លាននាក់បានឆ្លងជំងឺកូវីដ-១៩ ។ ប្រជាជនរុស្ស៊ីចំនួន ៦០ភាគរយ ឬស្មើនឹងជិត ៦៩លាននាក់ត្រូវការការចាក់វ៉ាក់សាំងដើម្បីទទួលបានប្រព័ន្ធភាពស៊ាំ៕
មតិយោបល់