ព័ត៌មានជាតិ

លួចបានខំអរ សមត្ថកិច្ចល្បាតឃើញសង្ស័យហៅឈប់ ទើបដឹងការពិត!

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០២នាក់ តែគេចខ្លួនម្នាក់ ។

ជនសង្ស័យឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទុក ខណ្ឌមានជ័យ (មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ប៉ិល សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-4206 (របស់ជនរងគ្រោះ)។

ចំណែកវត្ថុតាងបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-3252 របស់ជនសង្ស័យ ។

ដំណើររឿង៖ មុនពេលកើតហេតុកម្លាំងល្បាតភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាត បានឃាត់ជនសង្ស័យឲ្យឈប់ រួចធ្វើការសាសួរ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់របស់ជនរងគ្រោះ លួចយកម៉ូតូ ម៉ាកនិច០១គ្រឿង ដោយឈ្មោះ ម៉ាប់ ជាអ្នកជិះម៉ូតូទៅមុនបាត់។

ក្រោយកើតហេតុ ជនសង្ស័យបាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង បច្ចុប្បន្ន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់