ព័ត៌មានជាតិ

បុរសម្នាក់ទ្បើងផ្សាដំបូល ត្រូវខ្សែភ្លើងឆក់ធ្លាក់ សន្លប់ស្ដូកស្ដឹង

ភ្នំពេញ: (ព័ត៌មានបឋម) តាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីបុរសម្នាក់ ទ្បើងផ្សាដំបូល ត្រូវខ្សែភ្លើងឆក់ធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខណ:ពេលនេះ រថយន្តសាម៉ុយ បានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យលោកសង្ឃ។ មូលហេតុ៖ សង្ស័យខុសបច្ចេកទេស៕

មតិយោបល់