ព័ត៌មានជាតិ

តោះៗ ចាំអង្កាល់ទៀត ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃ

ភ្នំពេញៈ កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាមជាអ្នកបើកបរត្រីចក្រយានយន្ត(ម៉ូតូកង់បី) ដែលមានសិក្ខាកាមចំនួន ២២៧នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃ នៅអង្គភាពផ្តល់បណ្ណបើកបរ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរផ្លូវគោក សម្រាប់ត្រីចក្រយានយន្ត បង្រៀនដោយឥតគិតថ្លៃរៀងរាល់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅអង្គភាពផ្តល់បណ្ណបើកបរ នៃមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕

មតិយោបល់