ព័ត៌មានជាតិ

ទៀតហើយ កើតឡើងនៅក្នុងសង្កាត់ទួលសង្កែ!

ភ្នំពេញៈ បុរសម្នាក់ ត្រូវក្រុមចោរមួយក្រុមបានធ្វើសកម្មភាពវាយកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូខាងលើនេះ មានឈ្មោះ រឹម ធារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិស្គុន ឃុំជីភុច ស្រុកមេសាង ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហុន 1D-3109។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿងមានគ្នា ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ ដោយជិះទៅហូបអីនៅម្តុំកោះពេជ្រ នៅពេលហូបអីរួចមក ពួកគេបាននាំគ្នាជិះដើរលេង។ ក្រោយមក នារីជាសង្សារក៏បានប្រាប់ទៅបុរសដែលត្រូវជាសង្សាររបស់ខ្លួនថា ឲ្យជួយជូនខ្លួនទៅផ្ទះសំណាក់ បៃតង ដើម្បីទៅយកលុយពីបុរសម្នាក់ នៅពេលដែលទៅដល់ទីនោះ ស្រាប់តែមិនបានឃើញបុរសនោះនៅក្នុងបន្ទប់ផ្ទះសំណាក់ទេ។ ហើយនារីខាងក្រោយបានប្រាប់ឲ្យបុរសជាសង្សារជួយជូនរូបនាងទៅផ្ទះរបស់បុរសនោះយកលុយនៅចំណុចផ្លូវរថភ្លើង ហើយបុរសជាសង្សារក៏បានឈប់ម៉ូតូនៅទីនោះ មួយស្ទុះក្រោយមក ស្រាប់តែមាន ជនសង្ស័យមួយក្រុមបានរត់ចេញមក ដោយនៅក្នុងដៃមានកាន់ដុំថ្ម និងដាវ មកកាប់ប្រហារលើជនរងគ្រោះទាំង២នាក់ តែសំណាងល្អជនរងគ្រោះទាំង ២នាក់ បានដឹងខ្លួនទាន់ ហើយក៏រត់គេចខ្លួន។

ក្រោយពីកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ។ លុះមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយតាមចាប់មុខសញ្ញាខាងលើយកមកអនុវត្តច្បាប់។

គួរបញ្ជាក់ផងដែរ នៅពេលថ្មីៗនេះ នៅក្នុងទឹកដីខណ្ឌឬស្សីកែវ មានករណីកាប់ប្លន់ចំនួន ២ដងមកហើយ មិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់បង្ក្រាបបាននៅឡើយ៕

ចោរប្លន់ម៉ូតូចោរប្លន់ម៉ូតូចោរប្លន់ម៉ូតូចោរប្លន់ម៉ូតូ

មតិយោបល់