ភ្នំពេញៈ ផ្ទះជួលមួយកន្លែងត្រូវម្ចាស់ផ្ទះដំទ្បើងថ្លៃជួល ធ្វើឲ្យកម្មករកម្មការិនីនាំគ្នាបិទផ្លូវ នាំគ្នាតវ៉ាដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ បង្កការភ្ញាក់ផ្អើលកាលវេលម៉ោង៦ និង៣៥នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្ទះឡភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ផ្ទះជួលខាងលើមានបន្ទប់ជួលប្រមាណជាង១ពាន់បន្ទប់ និងមានមនុស្សរស់នៅប្រមាណរាប់ម៉ឺននាក់ ដោយអ្នកខ្លះរស់នៅរួមជាមួយមិត្តភក្ដិ ខ្លះរស់នៅជាលក្ខណៈគ្រួសារផងដែរ។
កម្មករកម្មការិនីស្នាក់នៅផ្ទះជួល បាននិយាយថា ពួកគាត់ទើបមកពីស្រុកភ្លាម បានឮដំណឹងថា ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃឈ្នួល១០ដុល្លារ ហើយនៅក្នុងនោះ ផ្ទះជួលធ្លាប់យកថ្លៃ៣០ដុល្លារ បានឡើងដល់៤០ដុល្លារ បូកសរុបទាំងថ្លៃទឹកភ្លើងផង នោះអស់ប្រមាណ៦០ដុល្លារឯណ្ណោះ តើលុយសល់ប៉ុន្មាន ដើម្បីចាយវាយក្នុងក្រុមគ្រួសារ។
តាមប្រភពព័ត៌មានពីចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅក្នុងផ្ទះជួលដែលមានការគ្រប់គ្រងរបស់គាត់ មានផ្ទះជួលប្រមាណជាង៨០០បន្ទប់ និងមានមនុស្សរស់នៅប្រមាណជាង១ម៉ឺននាក់ផងដែរ។ លោកបានបញ្ជាក់ថា ដោយសារតែប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ ដើម្បីតវ៉ារឿងម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលថ្លៃពេក។
ខណៈនៅវេលាម៉ោងប្រហែល ៤ទៅ៥ល្ងាច ក្រុមកម្មករកម្មការនី បានមកតវ៉ាម្តងហើយ ហើយលោកចៅសង្កាត់បានមកសម្របសម្រួលថា នៅថ្ងៃទី២២ ខែមេសា នឹងកោះហៅម្ចាស់ផ្ទះខាងលើទៅសាលា
ខណ្ឌ ដើម្បីចរចាគ្នារកដំណោះស្រាយឲ្យពួកគាត់។
បន្ទាប់មកការបិទផ្លូវតវ៉ាអស់រយៈពេលប្រមាណជាងមួយម៉ោង បានរំសាយទៅដើម្បីរង់ចាំការដោះស្រាយ៕








មតិយោបល់