Post News Media ព័ត៌មានជាតិ អ្នករើសអេចាយប...

អ្នករើសអេចាយបែកគំនិត លួច​ ហង្សតេ​ ប៉ៅអ៊ី​ឈើ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: ប៉ូលិសខណ្ឌឬស្សីកែវ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យចំនួន៣ ពាក់ព័ន្ធលួចហង្សតេ​ ប៉ៅអ៊ីឈើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី​២៣​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ ត្រង់ចំណុចផ្ទះលេខ៧៧៥ជ​ ផ្លូវបេតុង​ ក្រុមទី​០៥ ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ជ្រិន​ យូរ៉ាន់​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ បានមកដាក់ពាក្យបណ្តឹង​ ក្រោយ​ពីទទួលបណ្តឹង កម្លាំងផ្នែកជំនាញខណ្ឌប៉ុស្តិ៍ បានបើកការស្រាវជ្រាវ​កំណត់អត្តសញ្ញាណជនសង្ស័យ លុះដល់ថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ០២និង៣០​ នាទីរំលង​អធ្រាត្រ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន​ ០៣នាក់​នៅចំណុចផ្លូវបេតុងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ​ រាជធានីភ្នំពេញ។

ទី១.ឈ្មោះ​ ឃុន​ លាងហេង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបររើសអេតចាយ​ ទី២ឈ្មោះ​ លាស់​ សុខងួន​ ហៅស្វិត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ​រើសអេតចាយ​ និងទី៣ឈ្មោះ​ រិទ្ធ​ រ៉ាម៉ូ​ ហៅម៉ូ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​
ស្នាក់នៅផ្ទះជួល​ ផ្លូវរថភ្លើង​ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ អ្នកទាំង៣ប្រើប្រាស់គ្រឿងញៀន។

សម្ភារ​ដកហូតបាន៖ ​ហង្សតេ​ ប៉ៅអ៊ី​ឈើចំនួន​ ០១ និងម៉ូតូហុងដា​​ គ្មានស្លាកលេខ​ ០១គ្រឿង​ អូសរទេះ​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍សាកសួរយកចម្លើយកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី​៕

Loading...