ព័ត៌មានជាតិ

ភោជនីយដ្ឋាន គោដុត រិទ្ធ វិទូ លួចបើកខារ៉ាអូខេ មិនស្តាប់អាជ្ញាធរ និងក្រសួងសុខាភិបាល

ភ្នំពេញៈ នៅវេលាម៉ោង៩យប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើការផ្អាកភោជនីយដ្ឋាន គោដុត រិទ្ធ វិទូ ដោយលួចលាក់បើកជាខារ៉ាអូខេ មួយកន្លែង នៅតាមបណ្តោយបេតុង ចូលទៅទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំ របស់អាជ្ញាធរ និងក្រសួងសុខាភិបាល ។

សមត្ថកិច្ចមុនចុះបង្ក្រាបទីតាំងខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងនោះមានការបើកទទួលភ្ញៀវ និងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលើ ឃើញថាមានបើកបន្ទប់ខារ៉ាអូខេពិតប្រាកដមែន តែគ្រាន់តែបើកបន្ទប់ដោយមិនមានច្រៀងនោះទេ ។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែង ទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាបញ្ជប់ និងផ្អាកជាបណ្តោះអាសន្ន និងមិនមានឃាត់ខ្លួនមនុស្សនោះទេ ៕

មតិយោបល់