ព្រះវិហារៈ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីកំពុងច្នៃសម្រាប់គប់យកត្រីបណ្តាលឲ្យផ្ទុះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទី រសៀល នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះខាងលើមាន ឈ្មោះ សៀម ទូច ភេទប្រុស អាយុ ៣៨ឆ្នាំ រងរបួសធ្ងន់។
តាមមូលហេតុបណ្តាលមកពីជនរងគ្រោះច្នៃគ្រាប់សម្រាប់គប់យកត្រី។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ៕
មតិយោបល់