ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បានថ្លែងនៅថ្ងៃសៅរ៍ទី ១០ខែវិច្ឆិកា ឆ្នាំ ២០១២ នេះថា ក្រុមហ៊ុននឹងធ្វើការបណ្ដាក់ទុនទឹកប្រាក់ចំនួន ១.៣ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ដើម្បីបង្កើនល្បឿននៃការផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទឹកប្រាក់ដែលនឹងត្រូវបណ្ដាក់ទុននេះ នឹងបានផ្តល់នូវការងារថ្មីដល់មនុស្ស ៩.០០០នាក់ ដែលធ្វើឲ្យបុគ្គលិកក្រុមហ៊ុន Toyota នៅក្នុងប្រទេសឥណ្ឌូនេស៊ីកើនឡើងដល់ ៤១.០០០នាក់ នេះបើយោងតាមសារព័ត៌មានជប៉ុន។
ក្រុមហ៊ុន Toyota ឥណ្ឌូនេស៊ី នឹងត្រូវទិញដីទំហំ ១៥០ ហិចតាបន្ថែមក្នុងការសាងសងនូវរោងចក្រថ្មីក្នុងទីក្រុងចាកាតា។
គម្រោងថ្មីនេះ នឹងជួយជម្រុញឲ្យក្រុមហ៊ុន Toyoto ផលិតរថយន្តបាន ១១០.០០០ ទៅ ១៣០.០០០គ្រឿងក្នុងមួយឆ្នាំ នៅខែវិច្ឆិកា ឆ្នាំ ២០១៣៕
មតិយោបល់