ព័ត៌មានជាតិ

ដើម្បីជីវភាព! បុរសទៅឆក់កណ្តុរបែជាឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធនិងកូន៦នាក់

កណ្តាលៈ បុរសម្នាក់ទៅឆក់កណ្តុរនៅស្រែបែជាឆក់ខ្លួនស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង០០នាទី ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ចាខ្ជរ ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ លឹម លួន ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ស្លាប់)។
មាន ប្រពន្ធឈ្មោះ ហួន រិន អាយុ ៥២ ឆ្នាំ មុខរបរ កសិករ មានកូន ០៦ នាក់ប្រុស ០៣នាក់ ។

តាមរឿងហេតុរយៈពេលជាង១០ថ្ងៃមកហើយដែលជនរងគ្រោះយកអាគុយដុំឆក់ខ្សែលួសទៅឆក់កណ្តុរនៅស្រែរបស់ខ្លួន។ លុះដល់ថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០ នាទីជនរងគ្រោះបានយកអាគុយដុំឆក់ទៅឆក់កណ្តុរនៅស្រែរបស់ខ្លួនតែម្នាក់ឯង ដូចសព្វដង។
រហូតមកដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០ នាទី ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះទើបឈ្មោះ ហួន រិន ជា
ប្រពន្ធទៅរកនៅស្រែ ពេលទៅដល់ឃើញអាគុយចាប់ដង្គាប់ឆក់ តែមិនឃើញជនរងគ្រោះ ក៏បន្តដើររកទៀត។ រហូតដល់ម៉ោង ៩និង០០ នាទី ថ្ងៃដដែល ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងស្រែ ដោយថ្ងាសនិងដៃគងលើខ្សែលួស ស្លាប់បាត់បង់ ជីវិតទៅហើយ ក៏ស្រែកឆោឡោរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាជន្លឹងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួ
សារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមរបួសខ្លោចស្បែកថ្ងាសមួយកន្លែង ដើមដៃឆ្វេងមួយកន្លែង និងចុងច្រមុះមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ពិនិត្យរួចក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់