Angry Birds, Candy Crush និង Hay Day សុទ្ធសឹងតែជាហ្គេមដែលកំពុងពេញនិយមសម្រាប់អ្នកប្រើស្មាតហ្វូន ប៉ុន្តែមួយរយៈពេលមុន មានលេចចេញនូវហ្គេម Flappy Bird ដែលជាស្នាដៃរបស់វៀតណាម។
Flappy Bird បានធ្វើឲ្យអ្នកលេងជាច្រើនវក់ ឈ្លក់នឹងការលេងយ៉ាងខ្លាំង ប៉ុន្តែមិនដឹងជាហេតអ្វីស្រាប់តែលោក Dong Nguyen បានដកហ្គេមនេះចេញពី Store ដែលធ្វើឲ្យមនុស្សជាច្រើនមានការខឹងសម្បា និងយល់យ៉ាងខ្លាំង។
នៅថ្ងៃនេះ លោក Dong Nguyen បានបង្ហើបឲ្យដឹងថា លោកកំពុងតែពិចារណានាំយកហ្គេម Flappy Bird ត្រឡប់មកវិញ ដើម្បីឲ្យអ្នកប្រើប្រាស់លេងម្ដងទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងមកវិញនៅពេលណានោះទេ៕
មតិយោបល់