ភ្នំពេញៈ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឡាំម៉ាតាឥណ្ឌា សយនោះៗ ដឹកម៉ូយប៉ះចំចោរ២នាក់ ធ្វើសកម្មភាពភ្ជង់
ប្លន់យកទូរស័ព្ទដៃ២គ្រឿង និងកាបូបលុយបានសម្រេច ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់បានមកវិញ និងបញ្ជូនទៅខណ្ឌ៧មករា ដើម្បីសួរនាំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យទី១មានឈ្មោះ ជួង សុជាតិ ភេទប្រុស អាយុ ២ឆ្នាំស្នាក់នៅបុរីកីឡាអាគារFជាន់ទី៣ មានមុខរបររើសអេតចាយ (ជាអ្នកធ្វើសកម្មភាពភ្ជង់ប្លន់) និងម្នាក់ទៀតមានឈ្មោះ អ៊ឹង ឡាយហុង ភេអប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីជនរងគ្រោះ មានឈ្មោះ សែម លាងហេង ប្រុស អាយុ១៨ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ចេញមកពីម្តុំបឹងសាឡាង រួចមកដល់ចំណុចមុខវិទ្យាល័យសន្ធរមុខ ក៏លេចមុខជនសង្ស័យ២នាក់ បានប្រើល្បិចធ្វើជាហៅម៉ូតូរបស់គាត់ រួចឲ្យដឹកទៅបុរីកីឡា ដែលជាចំណុចកើតហេតុ ស្រាប់តែម្នាក់មានឈ្មោះ ជួង សុជាតិ បានប្រើកូនកាំបិតយកមកភ្ជង់ និងម្នាក់ទៀតមានឈ្មោះអ៊ឹង ហុងឡាយ បានប្លន់យកទូរស័ព្ទដៃចំនួន២គ្រឿង មួយគ្រឿងម៉ាកiPhone 7 Plus និងមួយគ្រឿងទៀត
ម៉ាកសាំងសុងS7 រួមនឹងលុយ១០ម៉ឺន៥ពាន់រៀល យកទៅបាត់ដោយសុវត្ថិភាព ប្រហែលជាបានជិត២ម៉ោងក្រោយមក គាត់បានទៅដាក់ពាក្យបណ្តឹង ហើយក៏បានជិះត្រឡប់មកផ្ទះវិញ រួចបើកទូរស័ព្ទដៃមួយគ្រឿង ដើម្បីឆែកតាមប្រព័ន្ធអាយខ្លូច ក៏លោតសញ្ញាប្រាប់ថា ជនសង្ស័យកំពុងតែនៅលើផ្លូវ២២១ ផ្ទះសំណាក់ហេង ហ៊ួតសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏សហការគ្នាជាមួយសមត្ថកិច្ចខណ្ឌ៧មករា ចុះទៅទីតាំងលាក់
ខ្លួននៅបន្ទប់លេខ២០១ ទើបឃាត់បានតែម្តង។
ក្នុងនោះសមត្ថកិច្ច បានឆែកឆេរបន្ទប់មួយទៀតលេខ១០១ ក៏ឃាត់ខ្លួនបានអ្នកប្រើប្រាស់ថ្នាំញ្ញៀនចំនួន ៣នាក់ មាន
ប្រុសម្នាក់ និងស្រី២នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ។
ក្រោយពីធ្វើការសួរនាំរួច ជនសង្ស័យខាងលើនេះ សារភាពកំហុស រហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពភ្ជង់ប្លន់ នៅចំណុចម្តុំបុរីកីឡាបានម្នាក់ទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់