កំពង់ស្ពឺៈ នៅទៀបភ្លឺព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធមួយគ្រាប់ ដោយយុវជនម្នាក់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។
ជនដៃដល់ឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដឹកមនុស្ស ២នាក់៖
១/ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ។
២/ឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេ (ទាក់ ឌី) បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។
សូមបញ្ជាក់៖ ក្រោយពីកើតហេតុជនដៃដល់ មិនបានបើករត់គេចខ្លួនទេ គឺបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ ដោយសារតែករណីនេះ កើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់ករណីខាងលើ ទៅឲ្យខាងខេត្តកំពង់ឆ្នាំង ស្រាវជ្រាវបន្ត៕
មតិយោបល់