ត្បូងឃ្មុំៈ កាលពីចន្លោះម៉ោង១២និង០០នាទី ដល់ម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៩ មានករណីចង.កសម្លាប់ខ្លួន កើតឡើងនៅចំណុចដើមម៉ាក់ប្រាំងក្រោយផ្ទះឈ្មោះតាំង សោភា ភេទស្រី ស្ថិតនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ អាយ គា ភេទប្រុស អាយុ ៤៨ឆ្នាំជាតិខ្មែរ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ដោយយកអាវយឺតដៃវែង ពណ៌បៃតង ព៏ណអាចម៍សេះ ប្រវែង១.៣០ម៉ែត្រ ទៅ ចង ភ្ជាប់និងមែកដើមម៉ាក់ប្រាំងកម្ពស់ពីដីប្រវែង ២.១០ម៉ែត្របានស្លាប់នៅ នឹងកន្លែងកើត ហេតុតែម្ដង ។
មូលហេតុតូចចិត្តនិងម្ដាយក្មេកស្ដីបន្ទោសដោយជនរងគ្រោះដើរផឹកស្រារាល់យប់( រាល់ថ្ងៃ)ពេក។
ក្រោយទទួលបានព៏តមានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការ ណ៍ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មពេជ្រ ពេទ្យមណ្ឌលសុខភាព ចុះដល់កន្លែងកើត ហេតុស្រាវជ្រាវ ពិនិត្យឃើញថាសព បានស្លាប់ដោយធ្វើអត្តឃាតចងកសំលាប់ខ្លួនពិតមែន
ពុំមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មឡើយ។
ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់