(ភ្នំពេញ): ព្រោះតែភ្លើងស្នេហ៍ប្រច័ណ្ឌ បានធ្វើឱ្យបុរសម្នាក់ ឆួលកំហឹងរហូតឈានដល់ការចាក់ប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសនិងបង្ករការឱ្យមានការភ្ញាក់ផ្អើល នៅមោ៉ង២:០២នាទីរសៀល ថ្ងៃទី១៧មេសា ២០១៦ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា ករណីបង្ករហិង្សាក្នុងគ្រួសារនេះ បានកើតឡេីងដោយសារតែការប្រច័ណ្ឌ រហូតដល់ធ្វើឱ្យ ជនបង្ករឈ្មោះ ហេង សុវណ្ណណេតភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្របានចាក់ប្រពន្ធរបស់ខ្លួន ឈ្មោះ អាន ស្រីរុំ អាយុ២៣ឆ្នាំ មុខរបរកម្មករដូចគ្នា ស្នាក់នៅផ្ទះជួលកន្លែងកេីតហេតុខាងលេី រងរបួសធ្ងន់។
ក្រោយកើតហេតុ បន្ទាប់ពីមានសេចក្តីរាយការណ៍ភ្លាម ជនបង្ករក៍ត្រូវបាននគរបាលប៉ុស្តិ៍ ចោមចៅចាប់ខ្លួន ហើយពេលនេះស្ថិតក្នុងការសួរនាំ ។ ដោយឡែកនារីរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ៕
មតិយោបល់