(ភ្នំពេញ): ប្រជាពលរដ្ឋរាប់មឺុន សែននាក់ ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៤ថ្ងៃមកនេះ បានចាកចេញពីរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមនុស្សឆ្ពោះកាន់ទៅស្រុកភូមិកំណើតរៀងៗខ្លួន ដើម្បីជួបជុំបងប្អូន សាច់ញាតិ មិត្តភក្រ ជិតឆ្ងាយក្នុងពិធីបុណ្យជាតិឆ្នាំនេះ ក្នុងនោះរាជធានីភ្មំពេញ ត្រូវបានគេមើលឃើញថា ហាក់មានសភាពស្ងាត់ច្រងំ មិនសូវជាមានការចរាចរណ៍ឆ្លងកាត់ ប៉ុន្តែបើគិតត្រឹមថ្ងៃអាទិត្យទី១៧មេសានេះ ចរាចរណ៍ចាប់ផ្តើមមមាញឹកឡើងវិញហើយ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនបានសម្រុកចូលមកភ្នំពេញវិញ ដើម្បីចូលធ្វើការងារនិងប្រកបមុខរបររកសុី នៅថ្ងៃច័ន្ទទី១៨មេសា ស្អែកនេះ ។
សមត្ថកិច្ចជាច្រើននាក់ ចាប់តាំងពីព្រឹកព្រលឹមនិងថ្ងៃត្រង់ក្រោមកម្តៅហួតហែងរួមនិងពេលល្ងាច បានដាក់កម្លាំងពង្រាយទៅតាមគោលដៅនីមួយៗដែលបានដៅទុកក្នុងន័យដើម្បីសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់និងបញ្ចៀសការកកស្ទះ ប៉ុន្តែទន្ទឹមនិងការសម្រួលចរាចរណ៍នេះផងដែរ សមត្ថកិច្ច ក៍បានអំពាវនាវ សំឱ្យប្រជាពលរដ្ឋដែលចរាចរណ៍តាមដងផ្លូវ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរមានការអធ្យាស្រ័យគ្នា ប្រកាន់ស្តាំ មិនត្រូវបើកលើសល្បឿនកំណត់ឬសេពគ្រឿងស្រវឹងនោះឡើយត្រូវគិតថា អ្នកចរាចរណ៍នៅតាមដងផ្លូវជាសាច់ញាតិ កូនចៅ របស់យើងគ្រប់គ្នា ។
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់