ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះ មានប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បានលើកគ្នាក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន ដោយចោទថាបានលក់ដីខ្យល់ឲ្យពួកគាត់ ក្រោយពីពួកគាត់បានទិញដីពីក្រុមហ៊ុននេះ តាំងពីឆ្នាំ២០០៨មកម៉្លេះ រហូតមកដល់ពេលនេះ ពួកគាត់នៅមិនបានដីនៅឡើយ ដោយក្រុមហ៊ុនបានអះអាងថា មានអ្នកធំម្នាក់យក ហើយម្ចាស់ក្រុមហ៊ុនសន្យាថានឹងសងប្រាក់ពួកគាត់វិញដោយបង់រំលោះ តែខ្លះទទួលបានលុយ ខ្លះទៀតមិនទាន់ទទួលបានលុយនៅឡើយ ទើបពួកគាត់នាំគ្នាមកកាន់ខាងមុខក្រុមហ៊ុនខាងលើ ដើម្បីឲ្យរកដោះស្រាយតែម្តង។
ហេតុការណ៍នេះនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បើតាមការពីពលរដ្ឋដែលអះអាងថាជារងគ្រោះបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនខាងលើនេះ មានប្រធានឈ្មោះ ប៊ុន ចាន់គ្រីស្នា៕
មតិយោបល់