ព័ត៌មានជាតិ

រថយន្តទំនើប មិនគោរពច្បាប់ចរាចរណ៍ ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍

ភ្នំពេញ: នៅវេលាម៉ោង ៧និង៣០នាទីរហូតដល់ម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច ចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណ: ជុំវិញអតីតទីលានប្រជាធិបតេយ្យ ផ្លូវលេខ១០៦-១០៨ មហាវិថីព្រះនរោមត្ត មហាវិព្រះស៊ីសុវត្ថិផ្លូវ លេខ១៩ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ៥១ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផល៖ ស្ទួចរថយន្តបានចំនួន ០៣គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងឆាត់ចំនួន ០២ដើម បានបញ្ជូនទៅរក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ៕

មតិយោបល់