ព័ត៌មានជាតិ

រថយន្តម៉ាស្តា ឆ្លងផ្លូវម៉ូតូទៅត្រង់បុកពេញទំហឹង របួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង បើកបត់ឆ្លងផ្លូវ ត្រូវម៉ូតូជិះត្រង់បុកក្បាលរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចខាងត្បូងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ៤០ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

រថយន្តខាងលើម៉ាក ម៉ាស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AB 0669 បើកដោយបុរសម្នាក់។ ម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1G- 8971 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ៥៩៨ មកដល់ចំណុចកើតហេតុ បានបត់មកឆ្វេងដៃ ឆ្លងផ្លូវ ក៏ត្រូវម៉ូតូបើកតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅបុកចំក្បាលរថយន្តពីខាងស្តាំពេញទំហឹង បណ្តាលឲ្យរបួសដៃឆ្វេង និងជើងស្តាំធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតផ្នែកខាងមុខធ្ងន់ និងរថយន្តក្រពឹតខាងមុខផ្នែកខាងស្តាំ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមច្បាប់៕

មតិយោបល់