ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង រេចង្កូតបុកបង្គោលរបងផ្ទះពលរដ្ឋ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿង ជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា SONSAKUN បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង បើកបរមានទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យបាក់រងការខូចខាត ចំណែករថយន្តដាច់កង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យមើល ដោយមិនឃើញមានប៉ះពាល់ ដល់ទ្រព្យសម្បត្តិសាធាណ:របស់រដ្ឋ បានឲ្យភាគីតំណាងខាងរថយន្ត ដោះស្រាយជាមួយម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់