បាត់ដំបងៈ កាលពីថ្ងៃ អង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦ ត្រូវនឹងថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង១២និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបងបានចុះបង្រ្កាប ករណីល្បែងស៊ីសង (ជល់ មាន់) មួយកន្លែង ស្ថិតនៅក្រុមទី០៥ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនមនុសចំនួន០៤នាក់គឺ៖
១-ឈ្មោះ អ៊ុយ ព្រីង ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ភ័ន ចាន់ត្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ មាន ថាន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ រ៉េស ស៊ីណាត ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈដកហូតរួមមាន៖ -មាន់ជល់ចំនួន០៤ក្បាល ។ -ជញ្ជីងថ្លឹងមាន់ចំនួន ០១ ។ -ស៊ុម ដែក ចំនួន ០៧ ស៊ុម ។ -ម៉ូតូចំនួន ០៩ គ្រឿង ។ -រទេះអូសចំនួន ០១ ។ -ទូរស័ព្ទចំនួន ០៤ គ្រឿង ម៉ាកអុបប៉ូចំនួន ០១គ្រឿង និង ម៉ាកអិនចុចពិល ចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង កំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់