បន្ទាយមានជ័យៈ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៩និង២៥នាទីនៅ ចំណុចផ្នែកបែបបទចេញពីប្រទេស មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគួន ភារួន ភេទប្រុស អាយុ31ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដនិងម្នាក់ទៀតរត់គេចខ្លួនឈ្មោះត្រេន ភេទប្រុស អាយុប្រហែល 19ឆ្នាំ ដែលពួកគេកំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែង លូកកាបូបលុយរបស់ស្រ្តីម្នាក់ឈ្មោះ ម៉ៃ ធី ភេទស្រី អាយុ37ឆ្នាំ មុខរបរ កម្មករ យកប្រាក់បាន300បាត(បីរយបាត)។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានសារភាពថាខ្លួនមិនបានប្រាក់ដោយខ្លួនឯងទេគឺឈ្មោះត្រេន ជាអ្នកធ្វើសកម្មភាពផ្ទាល់រួចហើយហុចប្រាក់នោះបន្តរមកអោយខ្លួន ក្រោយពីបានឃើញសមត្ថកិច្ចឃាត់ខ្លួនគាត់ រូបគេ(ត្រេន)ក៏បានគេចខ្លួនបាត់ទៅ។
ក្រោយពីធ្វើកំណត់ហេតុមន្រ្តីច្រកក៏បានបញ្ជូនជនសង្ស័យខាងលើអោយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់