ព័ត៌មានជាតិ

ហិង្សាដោយចេតនាបង្កដោយជនសង្ស័យមួយក្រុម ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅ ស្រុកស្នួល

ក្រចេះ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល១១និង០០នាទី នៅចំណុចផ្សារ១១៥ ភូមិគ្រញូងសែនជយ័ជើង ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ មានករណីអំពើ ហិង្សាដោយចេតនា មួយកើតឡើង បង្ក ដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព យកដំថ្មគប់ទៅជនរងគ្រោះឈ្មោះ វង់ វណ្ណជីវ ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិឃុំខាងលើ ត្រូវចំស្នៀតផ្កាខាងឆ្វេង បណ្ដាលឲ្យ មានស្នាមដាច់ហូរឈាមយ៉ាងខ្លាំង ខណះពេលដែលជនរងគ្រោះជិះម៉ូតូចេញពីវង់ រាំ នៅវត្តសំរោងស្រែ ស្រាយវិញ ដល់ចំណុចកើតហេតុខាងលើ ក៍ត្រូវបានជនសង្ស័យជាក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូតាមពីក្រោយ យកដុំថ្មគប់ត្រូវជនរង គ្រោះ បណ្តាយឲ្យរងរបួសហើយសាច់ញ្ញាតិបានយកជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម។

រហូតមកដល់ព្រឹក ទ្បើងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩វេលា ម៉ោង១និង២០នាទីទើប ម្តាយជនរងគ្រោះមកប្តឹងរាយការណ៍មកសមត្តិកិច្ចតែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំគ្រញូងសែនជ័យ បានសហការណ៍ ជាមួយកម្លាំងជំនាញ ស្រុក ចុះទៅដល់ កន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ តាមរក ចាប់ខ្លួនជនសង្ស័យនិង បក្ស ពួកជាបន្តបន្ទាប់ ដែលប្រព្រឹត្តិទៅលើឈ្មោះ វង់ វណ្ណជីវ ដើម្បីកសាងសំណុំរឿងបញ្ជូនសំណុំរឿងបន្តតាមផ្លូវច្បាប់។
រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង៣០នាទីកម្លាំងជំនាញស្រុកបានចុះស្រាវជ្រាវនិងសហការជាមួយកម្លាំងប៉ុស្តិ៍គ្រញូងសែនជ័យហើយកំណត់បានមុខសញ្ញាម្នាក់ឈ្មោះ អ៊ី ធារិទ្ធ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិ គ្រញូង សែនជ័យ ឃុំគ្រញូងសែនជ័ ស្រុកស្នួល ខេត្តក្រចេះ យកមកសួរនាំនៅអធិការដ្ឋាន នគរ បាលស្រុកស្នួល ហើយជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបលើជនរងគ្រោះឈ្មោះវង់ វណ្ណជីវពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនិតិវិធី៕

 

មតិយោបល់