ភ្នំពេញៈ យ៉ាងយោចណាស់មានកម្មករប្រមាណជាជិត១០០នាក់ តំណាងឲ្យកម្មករ២០៨នាក់ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានមកប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអន្តរាគមន៍ពីតុលាការឲ្យចេញដីការក្សាការពារ និងហាមឃាត់ជាបណ្តោះអាសន្ន នូវការលក់ ការផ្ទេរ ការដឹកជញ្ជូន ការជួល ការបញ្ចាំ របស់ក្រុមហ៊ុនចុងហ្វៃ ដើម្បីទុកទូទាត់នូវប្រាក់បំណាច់ផ្សេងៗ ជូនដល់កម្មករនិយោជិត។
លោកស្រី សាន ចាន់ធឿន ជាតំណាងកម្មករបានថ្លែងទីកាន់អ្នកសារព័ត៌មានថា៖ រោងចក្រ ជុងហ្វៃ នីតវៀរអេហ្វធីវ៉ាយ អិលធីឌី មានអាសយដ្ឋានភូមិតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដែលមានតំណាងឈ្មោះ ស៊ុង ជុងក្វាន់ មិនបានបើប្រាក់ខែ និងប្រាក់បំណាច់ផ្សេងឲ្យកម្មករតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ហើយថៅកែរោងចក្រក៏បានគេចខ្លួនបាត់ និងបញ្ជាឲ្យកូនចៅដឹកសម្ភារចេញពីរោងចក្រ រួចបិទទ្វារោងចក្រចោលតែម្តង។ លោកស្រីបន្តថា ដោយសារតែតំណាងរោងចក្រ និងថៅកែរោងចក្រមិនមានដំណោះស្រាយដល់កម្មករបែបនេះហើយ ទើបពួកគេបានមកប្រមូលផ្តុំគ្នានៅព្រឹកនេះ ដើម្បីស្នើសុំឲ្យតុលាការចេញដីការក្សាការពាររោងចក្រខាងដើម្បីការពារផលប្រយោជន៍កម្មករ។
សូមបញ្ជាក់ថា ក្រុមកម្មករក៏បានដាក់ពាក្យសុំដីកាសម្រេច រឹបអូសជាបណ្តោះអាសន្ន មកសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦កន្លងទៅ៕
https://youtu.be/VfungPx4nCE
https://youtu.be/4tb2UV-Ny9o
https://youtu.be/hvqqH4CeeTQ
មតិយោបល់