ព័ត៌មានជាតិ

ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ! អគ្គិភ័យលេបត្របាក់ រោងទាមប្រជាពលរដ្ឋខ្ទេចទាំងស្រុង

តាកែវ: កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៥០នាទី នៅចំណុចភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយ បណ្តាលឲ្យឆេះរោង(ទាមផ្ទាល់ដី)។

ម្ចាស់ឈ្មោះ សូ សាត ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ រោងស្នាក់នៅខាងលើ មានទំហំ៦ x៤ម៉ែត្រ ជញ្ជាំងប្ញស្សី ដំបូលប្រកស្បូវ។

សម្ភារខូចខាតមាន៖
– ម៉ាស៊ីនបូមទឹក០១គ្រឿង
– ធុងបាញ់ថ្នាំ០១
– អង្ករមួយបាវ
– ប្រាក់ខ្មែរ០១លានរៀល
– គ្រែ០១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ ម្ចាស់ផ្ទះចេញទៅចម្ការ មិនបានពន្លត់ភ្លើងចង្ក្រាន។

ដោយសារលក្ខណ:ភូមិសាស្រ្ត ពុំមានផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យ ចូលទៅដល់កន្លែងកើតហេតុ ហើយមានចម្ងាយឆ្ងាយ ទើបកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងប្រជាការពារភូមិ ជួយដួសទឹកអូរ ពន្លត់ក៏រលត់ភ្លើងទាំងស្រុង១០០%៕

មតិយោបល់