ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះជួលអស់ជាច្រើនបន្ទប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ករណីអគ្គិភ័យឆេះបន្ទប់ជួល កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ហ៊ុន ណាត ភេទប្រុស អាយុ ៣៨ឆ្នាំ បន្ទប់ទំហំ៦x៨៤ម៉ែត្រស្មើនិង២១បន្ទប់ ធ្វើអំពីឈើ ប្រក់ស័ង្កសី។

សម្ភារៈខូចខាត និងបាត់បង់៖
– ឆេះបន្ទប់ទំហំ៦x៨៤ម៉ែត្រ ស្មើនិង២១បន្ទប់។
– ផ្លាកទីនចំនួន០១តម្លឹង
– ប្រាក់ដុល្លាចំនួន៣០០ដុល្លារ
– ប្រាក់រៀលចំនួន៨,២៥០,០០០រៀល
– គ្រាប់ចន្ទីចំនួន១០០គីឡូក្រាម
-និងសម្ភារប្រើប្រាស់ក្នុងបន្ទប់មួយចំនួនទៀត។

មូលហេតុ៖ ម្ចាស់បន្ទប់ជួលឈ្មោះ ចាប សឿន ដុតភ្លើងធ្វើនំ បណ្តាលឲ្យរាលឆេះ។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង០៨ម៉ែត្រគុប រលត់ទាំងស្រុងមិនបង្កឲ្យរងរបួសមនុស្ស និងឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់