ព័ត៌មានជាតិ

មន្ត្រីយោធាផ្នែកសឹករងស្រុកសំពៅលូន ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ

បាត់ដំបង: កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន លើដើមដង្កៀបក្ដាម ស្ថិតនៅវាលស្រែ ត្រង់ចំណុចត្នោតកំបុត ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ កើត ឡង់ឌី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាផ្នែកសឹករងស្រុកសំពៅលូន រស់នៅភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង បានប្រើប្រាស់ខ្សែដេរបាវ ចង.កសម្លាប់ខ្លួន។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ៖
១/ម៉ូតូ១គ្រឿងម៉ាក AIR BLAD ពាក់ស្លាកលេខ 1J-8514
២/ប័ណ្ណពេទ្យ ១សន្លឹក
៣/ថ្នាំពេទ្យមួយចំនួន

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់ទីកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុបន្ត។

សូមបញ្ជាក់ថា កន្លងទៅជនរងគ្រោះ ធា្លប់ប្រើប្រាស់សារធាតុញៀន៕

មតិយោបល់