ព័ត៌មានជាតិ

ម្នាក់មានកាំបិត ម្នាក់មានកាំភ្លើង គំរាមដាក់គ្នា ចុងក្រោយ…

ឧត្តរមានជ័យ: ករណីហិង្សាដោយចេតនា ក្មេងទំនើង២ក្រុម ទាស់សម្តីគ្នា ដោយពួកគេកាន់កាំបិត និងកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) គំរាមដាក់គ្នាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាល។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១២និង ១៣នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រោយទទួលព័ត៌មានភ្លាមៗ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយបានដកហូតវត្ថុតាង និងឃាត់ខ្លួនក្មេងទំនើងទាំង០២ក្រុម យកមកអប់រំណែនាំ។

ក្រុមក្មេងទំនើងខាងលើ៖
១.ឈ្មោះ កង រ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ភាគីម្ខាងទៀត៖
១.ឈ្មោះ កេន បូរ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិជាមួយគ្នា
២.ឈ្មោះ ម៉ៅ ព្រីន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិជាមួយគ្នា។

សូមបញ្ជាក់៖ ភ្នាក់ងារ Post News បានទាក់ទងទៅជំនាញព្រហ្មទណ្ឌសួរ បានឲ្យដឹងថា ពិតជាមានករណីនេះមែន ដោយសមត្ថកិច្ច បានធ្វើការអប់រំពួកគេ រួចក៏អនុញ្ញាតឲ្យត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

មតិយោបល់