ព័ត៌មានអន្តរជាតិ

លោកគីម កំពុងធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក ពូទីន

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា លោក គីម កំពុងធ្វើដំណើរតាមរថភ្លើងឯកជនរបស់លោក។ សម្រាប់ជំនួបនេះ វានឹងក្លាយជាកិច្ចពិភាក្សាលើកដំបូង របស់លោក ជាមួយមេដឹកនាំរុស្ស៊ី។

ពាក់ព័ន្ធនឹងបញ្ហានេះ វិមានក្រឹមឡាំង បាននិយាយថា ពួកគេនឹងជួបគ្នា នៅក្បែរឆ្នេរប៉ាស៊ីហ្វិក នៃទីក្រុង Vladivostok នាថ្ងៃព្រហស្បតិ៍ ហើយនឹងពិភាក្សាគ្នា អំពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ក្រុមអ្នកវិភាគបាននិយាយថា លោកគីម កំពុងស្វែងរកការគាំទ្រពីភាគីរុស៊ី បន្ទាប់ពីកិច្ចចរចា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបរាជ័យ៕

មតិយោបល់