ផ្ទះ ព័ត៌មានជាតិ រថយន្ត៣គ្រឿងប...

រថយន្ត៣គ្រឿងបុកគ្នា នៅផ្លូវជាតិលេខ៤ បណ្ដាលឲ្យមានអ្នករងរបួស

0

ព្រះសីហនុ: កាលពីវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកប៉ះគ្នា លើផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តទី១ម៉ាក TOYOTACAMRY ពាក់ស្លាកលេខភ្នំពេញ 2C-3441 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានជ្រុលចង្កូតមកខាងឆ្វេងដៃ បុកប៉ះរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-5736 ធ្វើដំណើរផ្ទុយគ្នា រួចបន្តជ្រុលទៅបុករថយន្តLEXUSRX330 ពណ៌ស មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AQ-8868 ដែលមានទិសច្រាស់គ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដល់មនុស្សឡើយ។

ក្រោយកើតហេតុ រថយន្តទាំង៣គ្រឿង ត្រូវសមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.