ព័ត៌មានជាតិ

Updated៖ ដឹងមូលហេតុ ករណីឆេះផ្ទះនៅខណ្ឌមានជ័យហើយ

ភ្នំពេញ: នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់អគ្គិភ័យ (ឆេះផ្ទះ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៨៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លឹង ងនហាក់ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ប្រភេទផ្ទះថ្មប្រក់សង្ក័សី (ផ្ទាល់ដី) ទំហំ៥X២០ម៉ែត្រ។

សម្ភារ:ខូចខាតមាន៖ ពូកចំនួន០១ និងខោអាវមួយចំនួននៅក្នុងបន្ទប់ (មានទំហំ៤X៦ម៉ែត្រ) តែមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងទេ ។ មូលហេតុ៖ ម្ចាស់ផ្ទះដុតទៀនបំភ្លឺក្នុងបន្ទប់ ហើយក៏រលំទៀនឆេះតែម្ដង។

ក្នុងហេតុការណ៍នេះ រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន០៤បំពង់ ទើបពន្លត់រលត់ទៅវិញនៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់