ព័ត៌មានជាតិ

អាសូរណាស់! លោកយាយម្នាក់ដើរថ្មើរជើង ត្រូវម៉ូតូបុកស្លាប់ នៅស្រុកស្អាង

កណ្ដាលៈ នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងអ្នកថ្មើរជើង លើផ្លូវលេខ២១ ភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿងម៉ាក ស៊ុយហ្សុយគីស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Y-8054 បើកបរដោយឈ្មោះ ស្រេង លាវ ភេទប្រុស អាយុ ៤៦ឆ្នាំ (បាក់ជើងខាងឆ្វេង)មានទីលំនៅភូមិអន្លង់សានឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ បានបើកក្នុងទិសពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានបុកឈ្មោះ រុំ រឿង ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកទាវឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ដែលកំពុងដើរឆ្លងផ្លូវពីកើតទៅលិច បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកោះធំ ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បាក់ជើងខាងឆ្វេងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯវត្ថុតាងត្រូវបានកម្លាំងជំនាញធ្វើការវាស់វែង និងដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

មូលហេតុ៖ អ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់