ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៦ ឆ្នាំ ចាប់រំលោភប្អូនស្រីជីដូនមួយ វ័យទើប ៧ឆ្នាំ..

ពោធិ៍សាត់: នគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវ:បានសម្រេច លើអនិតិជនអាយុ០៧ឆ្នាំ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ០០ នាទីព្រឹក នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងខេត្តពោធិ៍សាត់។

តាមសម្ដីម្ដាយជនរងគ្រោះឈ្មោះ ចាន់ រ៉េត អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ និងប្តីឈ្មោះ នូ សាវិន អាយុ៣៦ ឆ្នាំ មុខរបរកម្មករ បានរៀបចំផ្ទះសម្បែងស្អាតបាតរួច ក៏ទុកកូន (ជនរងគ្រោះ) ឲ្យនៅផ្ទះតែម្នាក់ឯង ហើយក៏ចាកចេញទៅធ្វើការជាមួយប្តីបាត់ទៅ។

លុះត្រឡប់មកផ្ទះវិញ កូនរបស់គាត់ បានប្រាប់ថា៖ ជនសង្ស័យ បានឡើងលើផ្ទះ ហើយចាប់រំលោភរូបនាងតែម្តង។ គ្រាន់តែឮកូនភ្លាម គាត់ក៏បានទៅប្តឹងសមត្ថកិច្ច ឲ្យចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រោយពីទទួលបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្នួនជនសង្ស័យឈ្មោះ អ៊ី ចាន់ទី អាយុ១៦ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។

គួរំឭកថា ជនរងគ្រោះ និងជនសង្ស័យត្រូវជា បងប្អូនជីដូនមួយនឹងគ្នា បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។ ចំណែកជនរងគ្រោះ វ.ល.ល អាយុ ៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីធ្វើកោសល្យវិច្ច័យ និងបញ្ជាក់ពីគ្រូពេទ្យជំនាញ៕

មតិយោបល់