ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត! សមត្ថកិច្ចរកឃើញកាំភ្លើង ពេលចុះបង្ក្រាបគ្រឿងញៀន

រតនគិរី: នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋថា មានអ្ន កប្រើប្រាស់សារធាតុញៀន នៅចម្ការមួយកន្លែង ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

ជនសង្ស័យឈ្មោះ ហម សុផាត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ (ឃាត់ខ្លួន)។

សម្ភារ:ដកហូតរួមមាន៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច
– កាំភ្លើងកែឆ្នៃ០១ដើម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំកាន់នៅអធិការដ្ឋានស្រុកបរកែវ ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅអយ្យកាអមសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់