ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគបាលឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូនៅក្រុងក្រចេះ

ក្រចេះ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគបាល ស្រាវជ្រាវចាប់ខ្លួនបានបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងយកទៅលាក់នៅក្នុងព្រៃនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះឈឿន វ៉ាន់ឌី អាយុ២០ឆ្នាំ មានទីលំនៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ។
តាមកម្លាំងនគរបាលក្រុងក្រចេះបានឲ្យដឹងថា ម៉ូតូមួយគ្រឿងនេះមានម្ចាស់ឈ្មោះ សុំ សេងហ៊ន ភេទស្រី អាយុ ៣៤ឆ្នាំ ជាម្ចាស់យានដ្ឋានជួសជុលរថយន្ត មួយស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនដៃដល់បានធ្វើសកម្មភាពលួចនៅពេលយប់ ខណះម្ចាស់បានទុកម៉ូតូក្នុងយានដ្ឋាននិងបានចូលទៅសម្រាក។
ក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់