ព័ត៌មានជាតិ

Update៖អគ្គិភ័យឆាបឆេះនៅសំអាងការយីហោអប្សារា ដែលម្ចាស់ផ្ទះជា វិជ្ជបណ្ឌិត្យមន្ទីរពេទ្យកាល់ ម៉ែតត្រូវសមត្ថកិច្ចប្រឹងប្រែងពន្លត់ជោគជ័យ

ភ្នំពេញ: មានអគ្គីភ័យមួយបានឆាមឆេះនៅសំអាងការយីហោអប្សារា ដែលជាម្ចាស់ផ្ទះជា វិជ្ជបណ្ឌិត្យមន្ទីរពេទ្យកាល់ ម៉ែត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៣និង២០នាទីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចសំអាងការ យីហោអប្សារា ភ្នំពេញ ផ្ទះលេខ១០៧ បណ្តោយផ្លូវលេខ៦៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាសផ្ទះឈ្មោះ លឹម ស្រេងសេដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរវិជ្ជបណ្ឌិត្យមន្ទីរពេទ្យកាល់ ម៉ែត ។

តាមមូលហេតុគឺបណ្តាលមកពីទុស្សេខ្សែភ្លើង (សាកទូរស័ព្ទទុកចោល) ។
ហេតុការខាងលើបណ្តាលឲ្យខូចខាតសម្ភារ: មានសំអាងការមួយចំនួន និងពុំបណ្តាលឲ្យឆាបឆេះធ្ងន់ធ្ងរទេ ។

ករណីអគ្គិភ័យខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣០គ្រឿង ក្នុងនោះមាន៖
-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង
-អាវុធហត្ថរាជធានីភ្នពេញ ចំនួន០៣គ្រឿង
-ទីក្រុងកោះពេជ្យ ចំនួន ០៤គ្រឿង
-ក្រសួង មហាផ្ទៃ ចំនួន ០៣គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ៕

 

មតិយោបល់