តួគី៖គ្មា ១០ នាក់ របស់ក្រុម Arsenal បានធានាសុវត្ថិភាពរបស់ខ្លួន ដោយលេងត្រឹមតែស្មើ ០ – ០ ជាមួយនឹងក្លិបធំតួគី Besiktas សម្រាប់ការប្រកួតជើងទី ១ នៅក្នុងក្របខណ្ឌ Champions League កាលពីរាត្រីទៀបភ្លឺនេះ ។
ក្រុមទាំងពីរ បានវាយលុកគ្នាទៅវិញ ទៅមកក៏ប៉ុន្តែសល់ ១០ នាទីចុងក្រោយ ដែលកៀកចប់ម៉ោងប្រកួតទៅហើយ ស្រាប់តែ កីឡាករ Aaron Ramsey ទទួលបានកាតក្រហម ។
បើទោះបីជាបានត្រឹមតែស្មើ ០ – ០ តែកាំភ្លើងធំ ជឿជាក់ថា ការប្រកួត ជើងទី ២ នៅ Emirates Stadium ពួកគេអាចនឹងធ្វើបានល្អ ដោយយកឈ្នះក្លិបតួគី មួយនេះ ។
ក្លិប Besiktas មិនមែនជាក្លិបដែលអន់ឡើយ ដោយរដូវកាលកន្លងទៅ ពួកគេបានបញ្ចប់ នៅលេខរៀងទី ៣ នៃតារាងក្របខណ្ឌ Super Lig ដោយចាញ់ ១២ ពិន្ទុ នៅពីក្រោយម្ចាស់ពាន Fenerbahce ។
អ្វីដែលគេចាប់អារម្មណ៍ ក្នុងវត្តមានប្រកួតនេះ គឺ អតីតកីឡាករតោខៀវ Demba Ba មានឱកាសជាច្រើនលើកច្រើនសារដែរ តែមិនអាចនាំសំណាងដល់ក្លិប Besiktas របស់ខ្លួន ឡើយ ។ អ្វីដែលកាន់តែល្អជាងនេះទៀតនោះគឺ អតីតខ្សែប្រយុទ្ធតោខៀវរូបនេះ បានទាត់មួយជើងពីកណ្តាលតារាង ក្នុងអំឡុងពេល កែបាល់ សឹងតែធ្វើឲ្យ អ្នកចាំទីកាំភ្លើងធំ Wojciech Szczesny គ្រប់គ្រងស្ថានការលែងបាន ។
ស្ថានភាពវាយលុកយកពិន្ទុនាំមុខសម្រាប់ជើងទី ១ រវាងក្លិបទាំងពីរ នៅតែបន្ត តែ ការព្យាយាម មិនបានសម្រេចឡើយ ក្រោយសំលេង ផ្លុំកញ្ជែររបស់អាជ្ញាកណ្តាល ក្លិបទាំងពីរ បានត្រឹមតែ ស្មើ ០ – ០ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់