ព័ត៌មានជាតិ

ផ្ទះរបស់មន្ត្រីចូលនិវត្សន៍ត្រូវអគ្គិភ័យឆេះនៅខណ្ឌ៧មករា

ភ្នំពេញ: នៅវេលាម៉ោង៥និង២០នាទី ថ្ងៃទ២៤ ខែមេសា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី ២ នៅតាមបណ្តោយផ្លូវលេខ១២៨ ផ្ទះលេខ៤៨៨ក្រុមទី៤ភូមិទី១សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ដែលជនរងគ្រោះជា ម្ចាស់មានឈ្មោះ ជូ លក្ខណា ភេទស្រីអាយុ ៦០ឆ្នាំ មុខរបរ : មន្ត្រីចូលនិវត្សន៍។
តាមមូលហេតុមកពី ឆ្លងចរន្តអគ្គិសនី

ហេតុការខាងលើបង្កឲ្យមានការខូចខាត : សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

កិច្ចប្រតិបត្តិការជួយអន្តរាគមន៍ សង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានស្មើ ១៦ម៉ែត្រគូប ទើបរលត់ទៅវិញ៕

 

មតិយោបល់