ព័ត៌មានជាតិ

ជនជាតិថៃម្នាក់របួសធ្ងន់និងឆេះរថយន្ត ទាំងស្រុងដោយសារគ្រោះថ្នាក់ ចរាចរណ៍នៅឃុំត្រពាំងរូង

កោះកុង: នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នាវេលា៤និង២០ នាទីល្ងាច នៅផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែតលេខ ៩៨ – ៩៩ ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្ករឡើងដោយរថយន្ដ CAMARY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A 5683 បើកបរដោយឈ្មោះ សោម ប៉ូវ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន ក្រឡាប់ ដោយខ្លួនឯង នៅចំណុច កើតហេតុ ខាងលើ បណ្តាលឲ្យ រងរបួស ធ្ងន់ ១ នាក់ ប្រុស ជនជាតិថៃ ពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង ចំណែកឯរថយន្តត្រូវភ្លើងឆេះអស់ទាំងស្រុង៕

 

មតិយោបល់