ភ្នំពេញៈ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ ចាប់ពី ម៉ោង ២១ ដល់ម៉ោង២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន ២៤ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ណិប វិបូ ឋានៈ អធិការរង , វរសេនីយ៍ត្រី គឹម កល្យាណ ឋានៈ អធិការរង និង វរសេនីយ៍ត្រី គង់ សុវង្ស ឋានៈ អធិការរង បានសហការជាមួយកម្លាំង សាលាខណ្ឌមានជ័យ ដឹកនាំដោយលោក មា សុភាព ប្រធានប្រជាការពារខណ្ឌមានជ័យចំនួន ៣០ នាក់ និង កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ១០ នាក់ (សរុបចំនួន ៦៤ នាក់ ) ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចមុខអតីតខារ៉ាអូខេឡាវេហ្គាស់ ផ្លូវលេខ២៧១ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖
១-រថយន្តឆ្លងកាត់ចំនួន ៥៧ គ្រឿង ។
២-ម៉ូតូឆ្លងកាត់ចំនួន ២៧០ គ្រឿង ( ក្នុងនោះដកហូតចំនួន២០គ្រឿង ដែលអ្នកបើកបរ គ្មានពាក់មួកសុវត្ថិភាព យកមក
អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បី
ចាត់ការតាមនីតិវិធី) ។
៣-អាវុធឆ្លងកាត់ ចំនួន ០១ដើម ម៉ាកHK លេខ ២៤០៤២៩០៤ ជារបស់មន្រ្តីយោធាក្រសួងការពារជាតិ មានលិខិតអនុញ្ញាត្តឲ្យប្រើប្រាស់ត្រឹមត្រូវ៕
មតិយោបល់