ព័ត៌មានជាតិ

ផ្អើលនៅខាងមុខខ្លោងទ្វារបុរីពិភពថ្មី ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងធំ លើបង្គោល

ភ្នំពេញ: អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះប្រអប់ភ្លើងធំ នៅលើបង្គោលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចបង្គោលប្រអប់ធំខាងមុខខ្លោងទ្វារ ចក្រចូលបុរីពិភពថ្មី តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានការធំក្លិនឈ្ងៀមចេញមកពីប្រអប់ធំ ចែកចាយចរន្តអគ្គិសនី ត្រង់ចំណុចកើតហេតុ។ បន្ទាប់មកក៏មានការផ្ទុះបែកចេញជាផ្កាភ្លើង ចេញមកពីប្រអប់ភ្លើងធំ លើបង្គោលភ្លើងខាងលើ បានលេចចេញជាអណ្ដាតភ្លើង ឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី តាមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ។

ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ បានធ្វើការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿង បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងអស់ទឹកប្រមាណកន្លះរថយន្ត ទើបរលត់ទាំងស្រុក៕

មតិយោបល់