ផ្ទះ ព័ត៌មានជាតិ ប្រទះឃើញមីនមិ...

ប្រទះឃើញមីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅខេត្តបាត់ដំបង

0

បាត់ដំបង: កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្ថិតត្រង់ចំណុចប្រឡាយ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សរុបចំនួន១៨គ្រាប់ ក្នុងនោះមាន៖
-គ្រាប់ប្រភេទបេ៤០ ចំនួន១២គ្រាប់
-គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន៣គ្រាប់
-គ្រាប់៦២ ចំនួន១គ្រាប់
-M7៩ ចំនួន១គ្រាប់
-គ្រាប់ណាប៉ា ១គ្រាប់

ក្រោយទទួលបានពត៌មាននេះ ប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់ទីតាំង រួចដាក់សញ្ញា រងចាំអង្គភាពកម្ចាត់មីនមកទទួលយក៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.