ព័ត៌មានជាតិ

រន្ទះបាញ់ផ្ទាំងសឡា ស្លាប់ម្នាក់និងរបួសធ្ងន់១នាក់នៅស្រុកវើនសៃ

រតនគិរី: នៅវេលាម៉ោង៣និង០០ នាទីរសៀលនៅចំណុចផ្ទះចម្ការក្នុងភូមិសាស្ត្រឃុំប៉ាកាឡាន់ ស្រុកវើនសៃ មានករណីន្ទះបាញ់មនុស្សស្លាប់១ នាក់ និងរបួសធ្ងន់ ១ នាក់ ៖
ដែលជនរងគ្រោះទី១ឈ្មោះ ហៀង ស្រីនាងភេទស្រី អាយុ ១៤ ឆ្នាំជនជាតិឡាវ សញ្ជាតិខ្មែរ មានទីលំនៅភូមិ វេីនសៃ ឃុំ វេីនសៃ ស្រុកវេីនសៃ ៖
និងជនរងគ្រោះទី២ឈ្មោះ ហៀវ សែនឌី ភេទស្រី អាយុ ១០ ឆ្នាំ ជនជាតិឡាវ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ ប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវេីនសៃ របួសធ្ងន់
មូលហេតុខណ:ពេលមេឃកំពង់ភ្លៀងខ្លាំងក៏រន្ទះបាញ់ផ្ទាំងសឡា ស្រូបចូលត្រូវជនរងគ្រោះកំពុងអង្គុយក្រោមផ្ទះតែម្តង៖
បច្ចុប្បន្ន:សាកសពជនរងគ្រោះអ្នកស្លាប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃ ណីរីឯអ្នករបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕

 

មតិយោបល់