ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ២ និង០០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង នៅចំណុចក្នុងចំការកៅស៊ូឈ្មោះ លី ទូច ស្ថិតក្នុងភូមិស្រះ ឃុំពពេល ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ ឃាន់ សេងហ៊ីម ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិ ឃុំខាងលើ បានយកភួយមករុំខ្លួន រួចដុតខ្លួនឯង បណ្តាលឲ្យឆេះស្លាប់ នៅកន្លែងកើតហេតុតែម្តង។
តាមការបំភ្លឺរបស់ម្តាយបង្កើតថាជនរង គ្រោះ ជាមនុស្សវិកលចរិត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព រួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់