ព័ត៌មានជាតិ

អគ្គិភ័យឆេះហាង Jing Ya Health Care Leisure Club ដែលបិទចោលជាយូរមកហើយ

ព្រះសីហនុៈ មានករណីសង្ស័យផ្ទុះសេខ្សែងភ្លើង បង្កជាអគ្គិភ័យកាលពីវេលាម៉ោង ១២និង២៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចហាងយីហោឈ្មោះ Jing Ya Health Care Leisure Club ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលហាងយីហោនេះ បានបិទចោលជាយូរមកហើយ។

ក្រោយពីទទួលបានដំណឹងភ្លាមៗ នោះលោក បួរ សុធី ស្នងការរងទទួលផែន អគ្គិភ័យ បានបញ្ជាឲ្យកងកម្លាំងក្រោមឱវាទ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ និងគ្រប់គ្រងសភាពការណ៍បាន១០០ភាគរយ ក្នុងរយៈពេលមិនដល់១៥នាទីផង។

ករណីនេះ លោកស្នងការរងក៏បានសូមផ្តាំផ្ញើរឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលដែលប្រទេសយើង មានការឡើងកម្ដៅ ជាពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយសហការណ៍ល្អ ក្នុងការរាយការណ៍ជូនសមត្ថកិច្ច ដើម្បី គ្រប់គ្រងសភាពការណ៍បានកាន់តែប្រសើរនិងទាន់ពេលវេលា៕

មតិយោបល់