ព័ត៌មានជាតិ

បុរសពាក់ឯកសណ្ឋានជាមន្ត្រីយោធាម្នាក់ បើករថយន្តមិនប្រយ័ត្ន ត្រូវម៉ូតូបុក របួសមនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ កាលពីវេលា ម៉ោង១០ និង៤០ នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសកលវិទ្យាល័យកម្ពុជា តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹល់កថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនកើតគេឃើញបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីយោធា បានបើករថយន្ត នីសាន់មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2V-7880 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវណតប្រីត មកដល់ចំណុចកើត បានបត់ឆ្វេងដៃត្រឡប់ក្រោយ ខ្វះការប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1G-1203 ជិះដោយបុរសម្នាក់ និងរួមដំណើរដោយនារីម្នាក់ទៀតពីក្រោយ បុកចំពាក់កណ្តាលរថយន្តពេញទំហឹង។

ករណីនេះ បណ្តាលឲ្យបុរសអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះនៅមន្ទីរពេទ្យ រីឯនារីជាអ្នករួមដំណើររងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនិតិវិធី៕

មតិយោបល់