ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ករណីរំលោភអនិតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៥០នាទី នៅចំណុចបន្ទប់ជួលផ្ទះលេខ៤៧អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី។
ជនសង្ស័យឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទាអាំង ស្នាក់នៅបន្ទប់ជួលផ្ទះលេខ៤៧អឺ០ហ្សិត ផ្លូវលេខ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ប ចព ហៅ ព ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ… ផ្លូវរថភ្លើង នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ត្រូវជាចៅស្រីបង្កើតរបស់ឈ្មោះ ឃឹម អែម ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ)។
តាមដំណើររឿងហេតុបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ទទួលពាក្យបណ្តឹងពីឈ្មោះ ឃឹម អែម ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ប្តឹងពីជនសង្ស័យឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ពីបទ ៖ យកចៅស្រីរបស់គាត់ឈ្មោះ ប ច ព ទៅរួមភេទ។
ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៥០នាទី ក៏ឃើញជនសង្ស័យឈ្មោះ ថន វិចិត្រ ហៅចិត្រ នៅចំណុចផ្លូវលេខ៧៥ ក្រុម១១៩ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ក្រោយពីការសាកសួរជនសង្ស័យឈ្មោះ ថន វិចិត្រ ហៅចិត្រ សារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះឈ្មោះ ប្រាក់ ចាន់ពីន ហៅពីន បានសម្រេច កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី នៅចំណុចក្នុងបន្ទប់ជួលរបស់ខ្លួនពិតប្រាកដមែន៕
មតិយោបល់