សៀមរាបៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីក្រុមចម្រុះក្រុងខេត្តសៀមរាប បានចុះដកស្លាកយីហោ នៅភោជនីយដ្ឋាន អាប៉ូឡូប្លាហ្សា ដែលជាកន្លែងជប់លៀងអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗទៀត ដែលមានទីតាំង ស្ថិតជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្រុងសៀមរាប។
ករណីនេះសមត្ថកិច្ចធ្លាប់បាននិយាយថា ការអនុវត្តលើការដកកាត់រុះរើស្លាកយីហោ និងស្លាកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ គ្រប់ប្រភេទ ដែលបំពានលើដីចំណីដងផ្លូវសាធារណៈ ជាពិសេសដងផ្លូវជាតិលេខ៦ ហើយការរុះរើនេះដើម្បីរៀបចំសោភ័ណភាព។ ជាមួយគ្នានេះ នៅក្រុងសៀមរាប មួយរយៈនេះតែងតែសង្កេតឃើញ មានស្លាកយីហោនៃការលក់ដូរ របស់អាជីវករមួយចំនួន ដាក់តាំងរំលោភលើចិញ្ចើមផ្លូវ យ៉ាងអនាធិតេយ្យ ដោយមិនទាន់មានការរៀបចំពីក្រុមមន្ត្រី៕
មតិយោបល់