ព័ត៌មានជាតិ

អគ្គិភ័យ​បាន​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង​ក្នុង​ស្រុក​មង្គល​បូរី​

​បន្ទាយមានជ័យ​៖ អគ្គិភ័យ​បាន​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​អំពី​ឈើ ប្រក់​សង្ក័សី មួយ​ខ្នង​នៅ​ភូមិ​អន្លង់​មាន​ទ្រព្យ ក្នុងស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ កាលពី​ម៉ោង​ប្រមាណ​៩ ព្រឹក ថ្ងៃទី​១៩ ខែ​មករា​នេះ​។​
2015-01-19_132411
​ក្រោយពី​មាន​ករណី​នេះ កើតឡើង​ភ្លាម គេ​បាន​ឃើញ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​សហការ​គ្នា ជួយ​អន្តរាគមន៍​និង​យក​ទឹក​មក​ជួយ​ជះ តែ​ដោយសារ​អណ្តាត​ឡើង ឆេះ​ខ្លាំងពេក មិន​អាច​គ្រប់គ្រង​ស្ថាន​ការ​នេះ​បានឡើយ​។ តែ​ភ្លាមនោះ គេ​បាន​ឃើញ​រថយន្ត​បាញ​ទឹក​របស់​ក្រុម​ហ៊ុម ចិន ដែល​បាញ់​ស្រោច​ទឹក​ផ្លូវ​មួយ​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​១​គ្រឿង​បាន​មកជួយ បាញ់​ពន្លត់​ទាន់ពេល វេលា ទើប​មិន​បណ្តាលឲ្យ​ឆាបឆេះ​រាលដាល ទៅ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ក្បែរ​នោះ​។​

​នៅពេលនេះ គេ​មិន​ទាន់​ដឹង ពី​មូលហេតុ បណ្តាលឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​មក​ពី​អ្វី​នោះ​ដែរ ព្រោះ​ពេល​នេះ សមត្ថកិច្ច​បាន​កំពុង​ធ្វើការ ហើយ​ទំហំ​នៃ​ការខូចខាត​ក៏​មិន ទាន់​ដឹង​នៅឡើយ​ដែរ​៕​

មតិយោបល់